Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បានដាក់តាមគោលដៅ ល្បាត និងសម្រួលការកកស្ទះចរាចរណ៍
អហ ព្រះសីហនុ៖ ចាប់ពីថ្ងៃបុណ្យភ្ជុំបិណ្យរហូតមកដល់ថ្ងៃនេះ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានយកចិត្តទុកដាក់លើតួនាទី ភារកិច្ច ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយដាក់ចេញនូវបទបញ្ជាដល់បណ្តាក្រុង ស្រុក និងស្នាក់ការសន្តិសុខ ឱ្យយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់គ្រប់ចំណុចសំខាន់ៗក្នុងដែនដីខេត្តទាំងមូល។ កម្លាំងអាវុធហត្ថ បានឈរតាមគោលដៅ ល្បាតក្នុងភូមិសាស្ត្រ សម្រួលការកកស្ទះចរាចរណ៍ ជាពិសេសរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។







