ប៉ៃលិនៈ ក្មេងទំនើងចំនួន០៣នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសាលាក្រៅ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីបង្កអោយខូចសណ្តាប់ធ្នាប់សាធារណៈ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនក្មេងទំនើងខាងលើនេះផងដែរ គឺធ្វើឡើងនៅវេលាម៉ោង០០ និង៣០នាទីរំលងអធ្រាត្យ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិផ្សារព្រំ ឃំុស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. នួន ប៑ុនធឿន ប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបាហុីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន
២. សាន សៅលិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន
៣. ភ័ក្ក ឆវ័ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្សារព្រំត្បូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្មេងទំនើងទាំង០៣នាក់ខាងលើនេះ តែងតែបង្កភាពអសន្តិសុខដល់សង្គម និងបានកែច្នៃម៉ូតូដាក់សុីមាុំងលឺសំលេងខ្លាំង ដែលធ្វើអោយរំខានដល់បងប្អូនប្រជាពលរដ្ឋ។
ក្មេងទំនើងទាំង០៣នាក់នោះ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានធ្វេីការអប់រំណែនាំនិងអោយកិច្ចសន្យា រួចអោយវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
(អត្ថបទៈ ម៉ាន់ ដាវីត)