You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបកែវ បង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបកែវ បង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់

រតនគិរីៈ នៅវេលាម៉ោង០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបកែវ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុចមុខមូលដ្ឋានកងអាវុធហត្ថស្រុកបរកែវ ខេត្តរតនគិរី ។

នេះបើតាមការឳ្យដឹងពីមន្ត្រីកងរាជអាវុធហត្ថស្រុកបកែវ បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស ខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានអ្នកបើកបរម្នាក់មានឈ្មោះ ហោ គីមស័រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ និងបានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
១. ឈើប្រណិតប្រភេទកកោះ និងសុក្រម ចំនួន២១ដុំ ស្មេីនិង២.០១៥ម៉ែត្រគូប
២. រថយន្ត ចំនួន០១គ្រឿង ។

មន្ត្រីដដែលបានបញ្ជាក់ឳ្យដឹងទៀតថា រថយន្តខាងលើនេះ បានបោកបញ្ឆោតភ្នែកសមត្ថកិច្ច ដោយ បានបង្កប់ឈើប្រណិតទាំងនោះនៅក្រោមដំឡូង។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។


(អត្ថបទៈ ម៉ាន់ ដាវីត)