You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ

សៀុមរាបៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើពិធីផ្សព្វផ្សាយ និងណែនាំសេចក្តីសម្រេច ស្តីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជួយ មេបញ្ជាការ លើការងារតាមផែនជំនាញនីមួយៗ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊្រុន គឹមស្រៀង នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

ក្នុងពិធីនោះដែរ ក៏មានការអញ្ជើញចូលរូមពីសំណាក់ លោកវរសេនីយ៍ឯក ប្រាក់ ចាន់ធឿន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តសៀុមរាប តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប និងលោកមេបញ្ជាការរង នាយរងសេនាធិការ លោកប្រធានមន្ទីរ និង នាយ នាយរងការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តសៀមរាប។


(អត្ថបទ ម៉ាន់ ដាវីត)