Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យដែលលួចម៉ូតូពីព្រះវិហារ ត្រូវសមត្ថកិច្ចជំនាញខេត្តកំពង់ធំឃាត់ខ្លួន
អហ.កំពង់ធំ៖ កងកម្លាំងជំនាញកងរាជអាវុធហត្ថស្នាក់ការ៦០១ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ បានឃាត់ខ្លួនមនុស្សម្នាក់ទាក់ទងនឹងអំពើចោរកម្ម។
បើតាមប្រភពព័ត៌មានពីស្នាក់ការ៦០១ បានឲ្យដឹងថា ៖កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស០១នាក់ ឈ្មោះ មោង សុមេត អាយុ២២ឆ្នាំ រស់នៅខេត្តឧត្តរមានជ័យ ដែលបានលួចម៉ូតូ C125 ពណ៌ខ្មៅស៊េរី ០១៣ ពីស្រុករវាង ខេត្តព្រះវិហារ ។ ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចដែលចុះល្បាតឃាត់ខ្លួន នៅចំណុចភូមិជ័យជម្នះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងជំនាញខាងលើ កសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕


