Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀនចំនួន០២កញ្ចប់
តាកែវៈ ជនសង្ស័យម្នាក់ ត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្នាក់ការ២០១ បានធ្វើការឃាត់ខ្លួន មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ គឺធ្វើឡើងនៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងលៀន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឆាំង ថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមាន ៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
២. ប្រាក់ខ្មែរ ចំនួន ១០០.០០០រៀល (ដប់ម៉ឺនរៀល)
៣. កាបូបដាក់លុយ ចំនួន១។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។



(អត្ថបទៈ ម៉ាន់ ដាវីត)

