Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋទីទាល់ក្រ
កំពង់ធំ: នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃ២១ មិនា ២០១៧ កម្លាំងកងរាជអាវុធហត្ថស្រុកសណ្ដាន់ និងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រគល់ផ្ទះជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន០១គ្រួសារ មាន ឈ្មោះលោកយាយ យិន ថេ អាយុ៦០ឆ្នាំ រស់នៅភូមិកំពង់ត្របែក ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលមានទំហំផ្ទះ ៥ម៉ែត្រ×៧ម៉ែត្រ ។
ក្នុងនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល ក៏បានប្រគល់ជូននូវសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនរួមមានៈ
១. អង្ករ ៥០គីឡូក្រាម
២. មី ២កេះ
៣. ទឹកត្រី ៣យួរ
៤. ទឹកស៊ីអ៊ីវ ២យួរ
៥. ទឹកសុទ្ធ ២យួរ
៦. ទឹកដោះគោឆៅ ២ឡូ
៧. អំបិល ៣គីឡូ
៨. ប៊ីចេង ២កញ្ចប់
៩. សាប៊ូ ៣គីឡូ
១០. កន្ទេល២
១១. ចានដែក១
១២. កាបោយដងទឹក១
១៣. ម៉ុង១
១៤. សារ៉ុង៣
១៥. ក្រម៉ា២ អាវ៤ និងថវិកា ចំនួន៤០ ម៉ឺនរៀល។
សូមបញ្ជាក់ ផ្ទះដែលបានប្រគល់ជូននេះចំណាយថវិកាអស់ចំនួន ៧.៦៥០.០០០រៀល៕





(អត្ថបទៈ ម៉ាន់ ដាវីត)

