You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំផ្សព្វផ្សាយ សេចក្កីសម្រេច ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវស៊ើបអង្កេតរឿងក្តីបទល្មើសធនធានធម្មជាតិ

ឧត្តមសេនីយ៍ឯក ហុង វិណុល ប្រជុំផ្សព្វផ្សាយ សេចក្កីសម្រេច ស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវស៊ើបអង្កេតរឿងក្តីបទល្មើសធនធានធម្មជាតិ

ភ្នំពេញៈ យោងតាមសេចក្កីសម្រេច របស់រាជរដ្ឋាភិបាល លេខ១២៧.សសរ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មាការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងយោងតាមស្មារតីអង្គប្រជុំថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៧ នៅស្នងការព័ត៌មានសន្តិសុខ
និងស្រាវជ្រាវបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រជុំផ្សព្វផ្សាយសេចក្កីសម្រេចស្តីពីការបង្កើតក្រុមការងារស្រាវជ្រាវសអង្កេតរឿងក្តីបទល្មើសធនធានធម្មជាតិ នៅណុចអូរហ៊ុច ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារព័ត៌មានសន្តិសុខ និងបង្ក្រាបបទល្មើស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានសមាសភាពចូលរួមចំនួន៥ស្ថាប័ន ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហុង វិណុល ជា ប្រធាន ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអនុប្រធាន និងមានមន្ត្រីក្រសួងបរិស្ថាន មន្ត្រីកសិកម្ម ក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្ត្រីដែលមានការពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមផងដែរ។

លោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យ ព័ត៌មានសន្តិសុខ បានឡើងអានរបាយការណ៍ ស្តីពីកម្លាំងកងរាអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបទល្មើសព្រៃឈើ វត្ថុតាង និងចាប់ជនល្មើស បានកាលពីថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៧កន្លងទៅនេះ។