You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខេត្តក្រុងបាត់ដំបង ចេញធ្វើសកម្មភាពមនុស្សធម៌

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខេត្តក្រុងបាត់ដំបង ចេញធ្វើសកម្មភាពមនុស្សធម៌

បាត់ដំបង: នៅវេលាម៉ោង១៤ និង ០០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខេត្តក្រុងបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ សឿន សុីធឿន បានចុះជួយសាងសង់ លំនៅដ្ឋានជូនយោធិនចូលនិវត្តន៍ ឈ្មោះយ៉ាន ចាន់រ៉ាត រស់នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ទាំងនេះសបញ្ជាក់អោយឃើញពីការគាំទ្រ និងយកចិត្តទុកដាក់ទៅលើការងារមនុស្សធម៌ ពីសំណាក់ មន្ត្រីកងរាជអាវុធហត្ថ ក្រៅពីការងារស្នូលទាំងបី រួមមាន ការងារបង្ការ ការងារបង្ក្រាប និងការងារសង្គ្រោះ។

(អត្ថបទៈ ម៉ាន់ ដាវីត)