ក្រចេះៈ នៅវេលាម៉ោង០៧ និង៣០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានប្រារព្វពិធីអបអរសាទរ ខួបលើទី១០៦ ទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០១៧ ក្រោមប្រធានបទ «ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព» ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ និងដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ នាយរងការិយាល័យ មេបញ្ជាការ កងអនុសេនាធំចល័ត នាយ នាយរងអាវុធហត្ថខេត្ត
សរុបចំនួន៦២នាក់។
ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍ត្រី ក៏បានចែកអំណោយដល់អាវុធហត្ថនារី ចំនួន១១នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល អង្ករ០១ការ៉ុង សារ៉ុង០១។ ដោយឡែក អាវុធហត្ថនារី ចំនួន ០២ នាក់ ដែលទើបសំរាល់កូន ក៏ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១០០$ បន្ថែមទៀត ដើម្បីជួយសំរាលដល់ជីវភាពគ្រួសារ ។
(អត្ថបទៈ ម៉ាន់ ដាវីត)