Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យ៤នាក់ជួញដូរគ្រឿងញៀនត្រូវបានកម្លាំងជំនាញខេត្តកោះកុងឃាត់ខ្លួន
អហ.កោះកុង៖ នៅចំណុចកែងកោះយ៉ស្ថិតនៅភូមិ02 ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កងកម្លាំងរាជអាវុធហត្ថបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញម៉ាទឹកកកចំនួន02កញ្ចប់ ធំ និង តូច01 ហើយនិងឃាត់ខ្លួនជនសង្ស័យចំនួន04នាក់ម៉ូតូ02គ្រឿង កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ 1. ឈ្មោះហាប់ កាន ភេទ ប្រុស ឣាយុ17ឆ្នាំមុខរប កម្មករ មានទីលំនៅភូមិ01សង្កាត់ ដងទង ក្រុងខេមរភូមិន្ទ 2. ឈ្មោះ រឿន សុផាត ភេទប្រុស ឣាយុ 19 ឆ្នាំ មុខរប កម្មករ 3. ឈ្មោះ គល់ ភារុំ ភេទប្រុស ឣាយុ26ឆ្នាំមុខរប កម្មករ 4. ឈ្មោះ ពៅ សុផល ភេទប្រុស ឣាយុ18ឆ្នាំមុខរប កម្មករ។ អ្នកទាំងបីខាងលើមានទីលំនៅភូមិនាងកុក ឃុំប៉ាកខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់នេះ ត្រូវបានកម្លាំងជំនាញធ្វើការឃាត់ខ្លួនទុក ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ៕


