Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់រថយន្តចំនួនមួយគ្រឿង ជាមួយឈើប្រណិតគ្មានច្បាប់អនុញ្ញាតចំនួន២៧១សន្លឹក
ព្រះវិហារៈ នៅវេលាម៉ោង០៥ និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកគូលែន និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាតចំនួន០១លើក ស្ថិតនៅចំណុចភូមិភូមិអូរប្រាំព្យាម ឃុំស្រយ៉ង់ជើង ស្រុកគូលែន ខេត្តព្រះវិហារ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន រថយន្តម៉ាកកូរ៉េ ចំនួន០១គ្រឿង ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ៣B ១១១៩ រួមជាមួយឈើប្រណិតប្រភេទលេខ១ និងលេខ២ បានចំនួន២៧១សន្លឹក ស្មើនឹង ៧,៤១២ម៉ែត្រគូប។
វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនិតិវិធី។

(អត្ថបទៈ ម៉ាន់ ដាវីត)

