ភ្នំពេញៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែកុម្ភៈ និងទិសដៅការងារបន្តប្រចាំខែមិនា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
លោកវរសេនីយ៍ឯក ម៉ុក សារឿន នាយរងការិយាល័យ ហិរញ្ញវត្ថុ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរង ការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។
(អត្ថបទៈ ម៉ាន់ ដាវីត)