Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវព្រមទាំងបុត្រនិងចៅប្រារព្ធធ្វើពិធីកាន់បិណ្ឌចំនួន០២ថ្ងៃក្នុងវត្តខេត្តកណ្តាល
កណ្តាល៖ ស្ថិតក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌតាមទំនៀមទំលាប់ប្រពៃណីរបស់ព្រះពុទ្ធសាសនា ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងក្នុង និងក្រៅប្រទេស ប្រារព្ធធ្វើការឧទ្ធិសដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការី ជនមាន មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសន្តាន ដែលទទួលមរណៈកាល ដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លា តាមរយៈពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។
ទន្ទឹមនឹងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ អង្គភាពកងរាជអាវុធហត្ថ ដោយមានការផ្តួចផ្តើមកំនិតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវព្រមទាំងបុត្រ បុត្រី និងចៅ នឹងប្រារព្ធធ្វើពិធីកាន់បិណ្ឌចំនួន០២ថ្ងៃ ក្នុងពុទ្ធសីមាវត្តទេពរង្សី ស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្តាល ។
សេចក្តីជម្រាបជូនខាងលើ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីចូលរួមឧទ្ធិផលបុណ្យ និងចាប់មគ្គផលទៅតាមលទ្ធភាព និងសទ្ធាជ្រះថ្លា តាមកម្មវិធី បុណ្យដូចខាងក្រោមនេះ៖
ថ្ងៃទី០១៖ ថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០១៥ ម៉ោង ១៤ និង៣០នាទី ជួបជុំគ្នានៅវត្តទេពរង្សី រួចមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងទេសនា។
ថ្ងៃទី ០២.៖ ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០១៥ ម៉ោង ០៤និង០០នាទីទៀបភ្លឺបោះបាយបិណ្ឌ និង ម៉ោង៨ និង០០នាទី វេចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃជាកិច្ចបង្ហើបបុណ្យ ៕



