You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់​ ជាមួយថ្នាំញៀនចំនួន១៧កញ្ចប់

ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់​ ជាមួយថ្នាំញៀនចំនួន១៧កញ្ចប់

ព្រះសីហនុៈ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកែវផុស បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ នៅវេលាម៉ោង១៥ និង០០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនមក បញ្ជាការដ្ឋានខេត្តព្រះសីហនុ ដើម្បីបន្តធ្វើការសាកសួរ។

នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុន ទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. តុក ហេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ភូមិឬទ្ធី០១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិឬទ្ធី០១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
២. ស សាវឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្ត ស្វាយរៀង បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
៣. ថោង សារុន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ភូមិស្រះវង្ស ខេត្តព្រះស្វាយរៀង បច្ចុប្បន្នរស់នៅ ភូមិឬទ្ធី០២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
៤. សុវ៉ាត សីហា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ភូមិទំនប់រលក់សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
៥. ហ៊ំ ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
៦. ខ្នាត រតនា ហៅក្រឹម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករផែ មានស្រុកកំណើត ស្រុកស្វាយជ្រុំ ខេត្តក្រចេះ បច្ចុប្បន្នរស់នៅ ភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួន ពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១៧កញ្ចប់ ដែលមានទម្ងន់ ៨.៩៨ក្រាម
២. ម៉ូតូ ចំនួន០៣គ្រឿង
៣. ទូរស័ព្ទដៃ ចំនួន០៣គ្រឿង
៤. ដែកកេះចំនួន០៥ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។


(អត្ថបទ ម៉ាន់ ដាវីត)