Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ប្រជាពលរដ្ឋចំនួន៧៥នាក់ ជាប់ពាក់ព័ន្ធជាមួយបទល្មើសព្រៃឈើ ត្រូវបានមន្ត្រីជំនាញ ធ្វើការអប់រំ
ពោធិ៍សាត់ៈ យោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដាក់ចេញផែនការបង្ក្រាបបទល្មើសព្រៃឈើចាប់ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៧មក កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើដោយគ្មានច្បាប់អនុញ្ញាត ដោយរទេះក្របី ជាច្រើនលើក ជាមួយនឹងឈើខុសច្បាប់ជាច្រើនដុំ ស្ថិតនៅចំណុចព្រៃក្នុងភូមិសាស្ត្រ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នេះបើតាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការឃាត់ខ្លួនបានប្រជាពលរដ្ឋចំនួន៧៥នាក់ផងដែរ ដែលជាអ្នកប្រព្រឹត្តបទល្មើសខាងលើនេះ។
រទេះក្របី និងប្រជាពលរដ្ឋទាំង៧៥នាក់នោះ ត្រូវបានមន្ត្រីជំនាញ បានធ្វើការអប់រំប្រជាពលរដ្ឋ និយអោយធ្វើកិច្ចសន្យាអប់រំរួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។ ចំណែកឈើល្មើសច្បាប់នោះ ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីប្រគល់អោយ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។



(អត្ថបទៈ ម៉ាន់ ដាវីត)

