Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ការងារមនុស្សធម៌ គឺនៅតែជាចំណុចសំខាន់ ដែលមន្ត្រីកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់
កំពង់ធំៈ ការពីការងារស្នូលរួមមានការងារ បង្ការ បង្ក្រាប និងសង្គ្រោះ ការងារមនុស្សធម៌ គឺនៅតែជាចំណុចសំខាន់ ដែលមន្ត្រីកងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ ជាក់ស្តែងនៅវេលាម៉ោង ០៩ និង០០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងស្នាក់ការ៦០១ ដែលដឹកនាំដោយលោកវរៈសេនីយ៍ត្រី សួស សុវណ្ណា បាននាំយកអំណោយ
ដ៍ថ្លៃថ្លារបស់ ឯកឧត្តម ហថ្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ជូនដល់ក្រុមគ្រួសាររបស់ ក្មួយស្រី ឈ្មោះ ក ក ក ដែលជាជនរងគ្រោះដោយសារគេចាប់រំលោភកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅភូមិជ័យជំនៈ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលអំណោយទាំងនោះរួមមានៈ
១. ថវិកា ចំនួន១០មុឺន
២. អង្ករចំនួន ២បេ
៣. មីចំនួន ១កេះ
៤. ទឹកក្រូចដបធំ ១យួ
៥. ទឹកបរិសុទ្ធ ៤យួ
៦. ទឹកត្រី ១យួ
៧. ទឹកសុីអុីវ ១យួ
៨. ទឹកដោះគោឆៅ ១យួ
៩. ប៊ីចេង ១គីឡូក្រាម
១០. ស្ករសរ ១គីឡូក្រាម
១១. អំបិល ២គីឡូក្រាម
១២. ខ្ទឹមសរ ២គីឡូក្រាម ។

(អត្ថបទៈ ម៉ាន់ ដាវីត)

