ឧត្តរមានជ័យៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសំរោង បានធ្វើការឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់ (កន្ទុយលេខ )។
តាមការឱ្យដឹងពី មន្ត្រីកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើឡើង នៅវេលាម៉ោង ១៥ និង១៥នាទី ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សារសំរោង ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ សៀង ហួត ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ លក់ដូរ រស់នៅ ភូមិ សង្កាត់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែល បានបញ្ជាក់អោយដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ម៉ាស៊ីនគិតលេខ០១
០២. បិុចចំនួន០៤ដើម
០៣. ហ្វីតចំនួន ០១ដើម
០៤. ក្រាហ្វើចំនួន០១
០៥. កន្រ្តៃចំនួន ០១
០៦. ត្រាចំនួន ០១
០៧. ក្រដាស់កត់កន្ទុយលេខចំនួន១០សន្លឹក
០៨. ក្រដាស់កាប៉ោនចំនួន១៥សន្លឹក
០៩. លុយខ្មែរចំនួន ៧៨១០០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)