You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការ បង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយ មន្ត្រីជំនាញរដ្ឋបាល ជលផលខេត្ត និងកម្លាំងចម្រុះ បានធ្វើការបង្ក្រាបបទល្មើសនេសាទចំនួន០១លើក ស្ថិតនៅចំណុចបឹងធំ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពងឆ្នាំង។

នេះបើតាមការឳ្យដឹងពីភ្នាក់ងារ GRK News បានឳ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យក វត្ថុតាងមួយចំនួនរួមមានៈ
០១. របាំងសាច់អួន ប្រវែង៣០០ម៉ែត្រ
០២. របាំងស្បៃមុង ប្រវែង ៩០០ ម៉ែត្រ
០៣. លបលូសាច់អួន ចំនួន១២មាត់លូ
០៤. បង្គោល ចំនួន៩០០ដើម
០៥. សម្រាស់ចំនួន ០៣ កន្លែង ស្មើនិង ២០០ ម៉ែត្រការ៉េ និង កសម្រាស់ ១៥០ មែក
០៦. ត្រីចំរុះ ចំនួន៣២គីឡូក្រាម។

វត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលជលផល ដើម្បីដុតបំផ្លាញចោល។ ចំណែកកូនត្រីចំរុះ ត្រូវបានប្រលែងចូលក្នុងទន្លេវិញ។


(អត្ថបទ ម៉ាន់​ ដាវីត)