You are currently viewing កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​សហការ​ជាមួយនឹងកម្លាំងចម្រុះចុះបង្រ្កាប​បទស្មើលចិញ្ចឹមកូនត្រីឆ្តោរខុសច្បាប់ចំនួន ០៦ស្រះ

កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​សហការ​ជាមួយនឹងកម្លាំងចម្រុះចុះបង្រ្កាប​បទស្មើលចិញ្ចឹមកូនត្រីឆ្តោរខុសច្បាប់ចំនួន ០៦ស្រះ

កំពង់ឆ្នាំង៖នៅថ្ងៃទី២៣ ខែ​កញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៨និង៣០នាទី កម្លាំង​​​កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដែលដឹកនាំដោយលោក ​ឧត្តមសេនីយត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង​ ​​​ស​ហ​កា​រ​​​ជា​មួ​យ​​នឹង​​កម្លាំង​ចម្រុះ​​​ ​ បាន​ចុះបង្ក្រាប​បទស្មើល​ការចិញ្ចឹមកូនត្រីឆ្តោរខុសច្បាប់ចំនួន ០៦ស្រះស្មើនឹង ១៤០០ក្បាល ។​

ដោយឡែក​សម្រាប់ កូនត្រីឆ្តោរ​ខុសច្បាប់ទាំង ១៤០០ក្បាលដែលបង្ក្រាប​ពីបទស្មើល ត្រូវបាន​កម្ទេច​ចោលនៅ​​នឹងកន្លែង​ដោយ​កម្លាំង​ជំនាញ​។​

សូមបញ្ជាក់ផងដែរថា ការ​ចិញ្ចឹម​ត្រី​ឆ្តោរ​​​ជាអំពើ​ល្មើស​ច្បាប់​ស្តី​ពី​ជល​ផល ​ព្រោះ​​​ត្រី​នេះជា​ប្រភេ​ទ​ត្រី​ស៊ី​​ត្រី​ដូច​គ្នា​ជា​ចំណី ដែល​ច្បាប់​ជល​ផល​បាន​ហាម​ឃាត់​ ៕

62943404700a6d88f78e5935182232df

3dba718ad6dbc2909c407ff2761263ce a4675f890d1513e4d3cf2370d651365f