រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៩និង០០នាទី នៅផ្ទះលេខ៥ ផ្លូវ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ និងសំណេះសំណាលរំលែកទុក្ខជាមួយគ្រួសារនៃសព ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី គីមឈុន ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ថវិកាចំនួន១០.០០០.០០០រៀលជូនដល់គ្រួសារសពផងដែរ។ សូមជម្រាប់ជូនថា ឯកឧត្តម ឧត្តមសេនីយ៍ត្រី លី គីមឈុន បានទទួលមរណភាពនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង០០និង០៥នាទី ដោយរោគាពាធ។ សពនឹងដង្ហែចេញពីលំនៅឋានទៅកាន់វត្តអង្គត្រគៀត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង៨និង៣០នាទី។