You are currently viewing កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឯកភ្នំ ចេញធ្វើសកម្មភាពមនុស្សធម៌

កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឯកភ្នំ ចេញធ្វើសកម្មភាពមនុស្សធម៌

បាត់ដំបងៈ យោងតាមការណែនាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរៈភូមិន្ទ និងជាេមបញ្ជាការ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស ដែលតែងតែដាស់តឿន ក្រើនរំលឹក ដល់មន្ត្រីកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ទៅលើសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ
នៅតាមបណ្តាមូលដ្ឋាន ដែលខ្លួនគ្រប់គ្រង ជាក់ស្តែង នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឯកភ្នំ ដែលដឹកនាំដោយ លោក វរសេនីយ៍ត្រី ណាប់ សីុថា មេបញ្ជាការ មូលដ្ខានកងរាជអាវុធហត្ថស្រុកឯកភ្នំ បាននាំយកអំណោយ ទៅជួយគ្រួសារក្រីក្រ គ្មានទីជំរក ដែលផ្ទះរបស់ពួកគាត់ត្រូវខូចខាតទាំងស្រុង ដោយសារគ្រោះមហន្តរាយខ្យល់កន្ត្រាក់កន្លងមក។

គ្រួសារក្រីក្រគ្នានទីជំរកនោះមានឈ្មោះ យិន ម៉ៅ ភេទស្រី អាយុ ៥៥ឆ្នាំមុខរបរ នេសាទ ដែលមានប្តីឈ្មោះ សុខ ខ្លឺង អាយុ៥៩ឆ្នាំ មុខរបរ នេសាទ រស់នៅផ្ទះលេខ៤៣ ក្រុមទី០២ ភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា អំណោយឧបត្ថម្ភទាំងនោះរួមមានៈ
០១. អង្ករ ចំនួន០២បាវ
០២. ទឹកសុទ្ទ ចំនួន០២យូរ
០៣. អំបិល ចំនួន០២កញ្ចប់
០៤. ទឹកសុីអីុវ ចំនួន០១យូរ
០៥. ទឹកត្រី ចំនួន០១យូរ
០៦. ទឹកក្រូច ចំនួន០១យូរ
០៧. ប៊ីចេង ចំនួន០១កញ្ចប់ និងថវិកាចំនួន ៧០០០០រៀល។


(អត្ថបទ ម៉ាន់ ដាវីត)