អហ ភ្នំពេញ៖ នៅម៉ោង១៦និង50នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ369 ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មានអំពើចោរលួចម៉ូតូ១គ្រឿងម៉ាកជ្រុង ពណ៌ទឹកប៊ិច ស្លាកលេខភ្នំពេញ1U-5217 ជាកម្មសិទ្ធរបស់ឈ្មោះ គង់ ច័ន្ទដារា ភេទប្រុស អាយុ44ឆ្នាំ មុខរបរកាត់ដេរ មានទីលំនៅភូមិអូអណ្តូងសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ។ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ុន ណារ៉ូ ភេទប្រុស អាយុ28ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែករាំង ឃុំព្រែករាំង ក្រុងតាខ្មៅ ខេត្តកណ្តាល។ រឿងហេតុ៖ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ស្រាប់តែឮសូរបុកជញ្ជាំងផាំង ងាកមើលទៅឃើញមានមនុស្សអូសម៉ូតូហើយឡើងជិះចេញទៅ គាត់ក៏ស្រែកឆោឡោ និងដេញតាមពីក្រោយ ពេលនោះកម្លាំងអាវុធហត្ថដែលកំពុងល្បាតឃើញចាប់យកមកសាកសួរនៅអង្គភាព។

អាវុធហត្ថខណ្ឌច្បារអំពៅចាប់បានចោរម្នាក់លួចម៉ូតូរបស់ប្រជាពលរដ្ឋ
- Post author:Eng Hy
- Post published:September 20, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបង្ក្រាបបទល្មើសព្រៃឈើ

ជនសង្ស័យចំនួន ០៤នាក់ ត្រូវបានកម្លាំងអាវុធហត្ថ ឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន

កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៏សែនជ័យឃាត់ខ្លួនអ្នកចែកចាយគ្រឿងញៀនម្នាក់

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត

អាវុធហត្ថខេត្តសៀមរាប បញ្ជូនជនសង្ស័យ ០៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត
