អហ ភ្នំពេញ៖ នៅវេលាម៉ោង០០និង០០នាទី យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថល្បាតបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ១/ឈ្មោះ សំ ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមន្ត្រីប៉ូលិស ប៉ុស្តិ៍នគបាលរដ្ឋបាល ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពុងចាម ទីលំនៅបច្ចុប្បន្ន ខេត្តកំពង់ចាម។ ២/ឈ្មោះ សំ បញ្ញា ត្រូវជាប្អូនបង្កើតជនសង្ស័យទី១ មានទីលំនៅខេត្តកំពង់ចាម។ ដំណើររឿង៖ នៅពេលកម្លាំងល្បាតតាមភូមិសាស្ត្រ ភូមិភ្នាត ចំណុចក្បែរសាលាមត្តេយ្យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែឃើញជនសង្ស័យទាំង២នាក់ខាងលើ ជិះម៉ូតូម៉ាកសង់ប៊ិច ពណ៍ខ្មៅ ស្លាកលេខនគបាល ហើយស្លៀកពាក់ស៊ីវិល ទើបមានការសង្ស័យហើយក៏ដេញតាមតែជនសង្ស័យជិះលឿនៗទៅ លុះដល់ចំណុចខាងលើ ស្រាប់តែជនសង្ស័យមិនស្គាល់ផ្លូវ ហើយជិះចូលផ្លូវទាល់ទៅមុខមិនរួចទើបកម្លាំងសួរនាំនិងនាំខ្លួនមកអង្គភាព។ កម្លាំងជំនាញស្តាប់ចម្លើយហើយចាប់យកវត្ថុតាង ១/អាវុធខ្លី ម៉ាក (Lock 54) មួយដើម និងបង់មួយមានគ្រាប់ចំនួន៧គ្រាប់ គ្មានលិខិតអនុញ្ញាត។

អាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងពប្រើប្រាស់អាវុធហត្ថមិនមានការអនុញ្ញាត
- Post author:Eng Hy
- Post published:September 19, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់សហការជាមួយកម្លាំងចម្រុះចុះល្បាតក្នុងភូមិសាស្រ្

កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង សហការឃាត់ចាប់រថយន្តសង្ស័យគ្មានបង្កាន់ដៃពន្ធគយ

ឃាត់ខ្លួនបុរសវ័យចំណាស់ម្នាក់ ពាក់ព័ន្ធករណីលួច

កម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណី កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានលិខិតអនុញ្ញាត

កម្លាំងកម្លាំងអាវុធហត្ថ សហការជាមួយកម្លាំងនគរបាល និងកម្លាំងរដ្ឋបាលព្រៃឈើ ចុះការពារវត្ថុតាងបទល្មើសដែលបង្រ្កាបបាន

