ត្បូងឃ្មុំៈ នៅវេលាម៉ោង១៦ និង០០នាទី ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពញ្ាក្រែក បានធ្វើការឃាត់ខ្លួន អនីតិជន ជាជនសង្ស័យចំនួន០២នាក់ ស្ថិតនៅចំណុចភូមិល្អក់ ឃុំពញ្ាក្រែក ស្រុកពញ្ាក្រែក ខេត្តត្បូងឃ្មុំ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការឱ្យដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញ្ាក្រែក បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ឡាវ កវិទ័រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិល្អក់ ឃុំពញ្ាក្រែក ស្រុកពញ្ាក្រែក ខេត្តត្បូងឃ្មុំ
០២. ច្រឹក ម៉េងទី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិល្អក់ ឃុំពញ្ាក្រែក ស្រុកពញ្ាក្រែក ខេត្តត្បូងឃ្មុំ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០២កញ្ចប់
០២. ម៉ូតូ ចំនួន០២គ្រឿង
០៣. ទូរស័ព្ទ ចំនួន០២គ្រឿង
០៤. កាំបិតចំនួន០១ដើម និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)