Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន
ព្រះវិហារៈ នៅវេលាម៉ោង ១៣ និង០០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ជនសង្ស័យចំនួន០២នាក់ ត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិឈើទាលគង ឃុំ ជាំ ក្សាន្ត ស្រុក ជាំក្សាន្ត
ខេត្តព្រះវិហារ ជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមការអោយដឹងពី មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
១. សួង សុផាត ភេទ ប្រុសអាយុ ៣២ ឆ្នាំ រស់នៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
២. យ៉ែម សា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ស្រុកកំរៀង ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅ ភូមិឈើទាលគង ឃុំ ជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីដដែល បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០២កញ្ចប់
២.លុយខ្មែរ ៩២.០០០ រៀល
៣.ទូរស័ព្ទ ណូគាចំនួន០២គ្រឿង
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕



(អត្ថបទៈ ម៉ាន់ ដាវីត)

