អហ ភ្នំពេញ៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចលើស្ពានព្រះមុន្នីវង្សចាស់ កម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅបានឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ អាត វិចិត្រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនិងទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់សង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ រឿងហេតុ៖ ជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជាងធ្វើផ្ទះឲ្យឪពុករបស់ខ្លួនថា យកទៅទិញស្លឹកងប់ ហើយខ្លួនបានជិះម៉ូតូមកភ្នំពេញ ដើម្បីយកទៅលក់នៅឃ្លាំងរំសេវ។ ដោយទទួលបានព័ត៌មាន កម្លាំងបានសហការជាមួយបងប្អូនជនរងគ្រោះ ឃាត់បានជនសង្ស័យបាននៅលើស្ពានព្រះមុន្នីវង្ស។ ចាប់យកវត្ថុតាងម៉ូតូC125 ពណ៌ខ្មៅ ស្លាកលេខស្វ.រ 1D9313។

បុរសម្នាក់ខ្ចីម៉ូតូគេជិះយកមកលក់នៅភ្នំពេញត្រូវបានចាប់ខ្លួន
- Post author:Eng Hy
- Post published:September 17, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

អាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយករណីលួច

កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរនូវសារធាតុញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថបានល្បាត និងឈរជើងនៅតាមគោលដៅ ដើម្បីអនុវត្តវិធានការក្នុងអំឡុងពេលបិទខ្ទប់

