Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ទោ នាង សុជីវី បើកវគ្គបំប៉នគ្រូបង្គោលការងារអនុវត្តកាតព្វកិច្ចយោធារបស់កងរាជអាវុធហត្ថ!
ភ្នំពេញ៖ អនុវត្តផែនការរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធារបស់កងរាជអាវុធហត្ថ ដោយមានវត្តមានអញ្ជើញចូលរួមលោកស្នងការរង នាយ.នាយរងការិយាល័យ នាយផ្នែក ជំនាញពាក់ព័ន្ធ មេបញ្ជាការរង នាយការិយាល័យ អង្គភាពពាក់ព័ន្ធមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។


