ភ្នំពេញ៖ អនុវត្តគោលការណ៍ដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅស្នងការដ្ឋានសម្ភារបច្ចេកទេស បានរៀបចំបើកវគ្គបំប៉នខ្លីការងារជំនាញរដ្ឋបាលចំណុះស្នងការដ្ឋាន ដល់បុគ្គលិកជំនាញរដ្ឋបាល ក្នុងការិយាល័យ និងអង្គភាពចំណុះទាំង៥ ដើម្បីបំពេញសមត្ថភាពបន្ថែមលើកិច្ចការងាររដ្ឋបាល ដោយមានការអញ្ជើញជាធិបតីពីលោកឧត្តមសេនីយ៍ទោ ណឹម សុវិសាល ស្នងការ ស្នងការដ្ឋានសម្ភារបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក ប្រធានអង្គភាពចំណុះ ព្រមទាំងសិក្ខាកាមចូលរួមវគ្គបំប៉ននេះផងដែរ ។