Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកនាំនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តចូលរួមបរិច្ចាគឈាម
ត្បូងឃ្មុំ៖ ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បាន ដឹកនាំ នាយទាហាន នាយទាហាន រង នៃ កង រាជ អាវុធហត្ថ ខេត្ត ចូលរួម បរិច្ចាគឈាមដើម្បីអត្ថប្រយោជន៍ជួយដល់ អ្នកជំងឺដែលខ្វះឈាម បង្ហាញពីសាមគ្គីភាព និងចូលរួមការងារសង្គមដើម្បីប្រទេសជាតិ ម្យ៉ាងវិញទៀត ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ជាអំពើមនុស្សធម៌ និងជាពលរដ្ឋម្នាក់ដែលឆ្លើយតបទៅនឹងសង្គមយ៉ាងពិតប្រាកដផងដែរ។
ក្នុងឱកាសនេះផងដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ មានប្រសាសន៍ថា ក្នុងនាមជាប្រជាពលរដ្ឋ យើងគួរចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា ដើម្បីជួយដល់អ្នកត្រូវការ ឈាម សង្គ្រោះ អាយុជីវិត ។


