ថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ លោកលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងលោកស្រី បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃ សរុបចំនួន ១៤វត្ត ស្ថិតនៅក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្នុងមួយវត្តប្រគេនបច្ច័យ និងទេយ្យទានរួមមាន៖
១.ទានវស្សា ១គូរ
២.អង្ករ ៥០គីឡូក្រាម
៣.ទឹកសុទ្ធ ២កេស
៤.ទឹកក្រូច ២កេស
៥.ត្រីខ ២យួរ
៦.ទឹកសុីអ៉ីវ ២យួរ
៧.ទឹកត្រី ២យួរ
៨.សាដក ១ឈុត
៩.មី ២ កេស
១០.បច្ច័យ ៤០០,០០០ រៀល (បួនសែនរៀល) ជូនលោកតាលោកយាយ ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ
សរុបថវិកាចំណាយសរុបចំនួន ១៩,៩០០,០០០រៀល (ដប់ប្រាំបួនលានប្រាំបួនសែនរៀល) ។