ឧត្ដរមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ អញ្ជើញជាអធិបតីភាព ពិធីប្រជុំផ្សព្វផ្សាយខ្លឹមសាររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ដីពីអ្នកដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ។ ពិធីនេះដែរក៏មានការចូលរួមពីលោក មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ ព្រមទាំងនាយ នាយរង នៃកងរាជអាវុធហត្ថខេត្ត ដែលពាក់ព័ន្ធផងដែរ។