You are currently viewing លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គបណ្ដុះបណ្តាលមន្ដ្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គបណ្ដុះបណ្តាលមន្ដ្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦

ត្បូងឃ្មុំ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយលធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅតំបន់ប្រវត្តិសាស្ត្រតេជោកោះថ្មអ៊ិញ១៦ ស្ថិតនៅភូមចង្កំទី១ ឃ្មុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទបង្ហាញដល់សិក្ខាកាមវគ្គបណ្ដុះបណ្តាលមន្ដ្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦ និងនាយទាហានគ្រប់គ្រងនៃវិទ្យាស្ថានកងរាជអាវុធហត្ថកំបូលចំនួនប្រមាណ៨០នាក់ បានអញ្ជើញទស្សនកិច្ចសិក្សាអំពីប្រវត្តិពិតយកជីវិតធ្វើដើមទុនរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរំដោះប្រទេសជាតិ សង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា ឱ្យរួចផុតពីការកាប់សម្លាប់យ៉ាងព្រៃផ្សៃ ហើយបានដឹកនាំកសាងប្រទេសកម្ពុជាមានការអភិវឌ្ឍ រីកចម្រើន ប្រកបដោយសុខសន្តិភាព និង ឯកភាពជាតិពេញលេញនាពេលបច្ចុប្បន្ន។