ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាកការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានផែនការងារកសាងកម្លាំងបានដឹកនាំប្រជុំប្រុងប្រៀបរៀបចំពិធីប្រកាសមុខតំណែងមេបញ្ជាការកងអន្តរាគមន៍ កងរាជអាវុធហត្ថ នាពេលខាងមុខ សមាសភាពចូលរួមមានលោកឧត្តមសេនីយ៍ នាយសេនាធិការរង, ស្នងការរង, លោកវរសេនីយ៍ នាយរងខុទ្ទកាល័យ, នាយ-នាយរងការិយាល័យ, មេបញ្ជាការកងអន្តរាគមន៍កងរាជអាវុធហត្ថ, នាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំសែនរីករាយ) និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធ៕