You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំឆ្លងរបាយការណ៍លទ្ធផលស្វ័យបច្ចុប្បន្នចំនួនទ័ព-កូន

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការប្រជុំឆ្លងរបាយការណ៍លទ្ធផលស្វ័យបច្ចុប្បន្នចំនួនទ័ព-កូន

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំ អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង, ទំនាក់ទំនងកិច្ចការសាធារណៈ និងជាប្រធានគណៈកម្មការ ស្វ័យបច្ចុប្បន្នចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ នងលោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រជុំឆ្លងរបាយការណ៍លទ្ធផលស្វ័យបច្ចុប្បន្នចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួមមានៈ សមាជិកគណៈកម្មការស្វ័យបច្ចុប្បន្នចំនួនទ័ព-កូន និងយុទ្ធោបករណ៍ កងរាជអាវុធហត្ថ និងមានភ្ជាប់ប្រព័ន្ធ Video Conference ទៅគ្រប់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី/ខេត្ត និងសាលាទាំងពីរ៕