ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានដឹកនាំលោកវរសេនីយ៍ នាយករងទទួលការងារផែនការអប់រំនិងបណ្តុះបណ្ដាល និងលោកប្រធានមន្ទីរ ទទួលស្វាគមន៍ លោកឧត្តមសេនីយ៍ទោ ប៉ាន់ សុវណ្ណារិទ្ធ ប្រធាននាយកដ្ឋាននីតិកម្មផែនការបណ្តុះបណ្តាលអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការី អញ្ជើញមកធ្វើបទបង្ហាញ(ស្តីពីគ្រឿងញៀន) ដល់សិក្ខាកាមវគ្គបណ្ដុះបណ្ដាលមន្ត្រីនគរបាលយុត្តិធម៌ជំនាន់ទី២៦ ។