កំពង់ធំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ និងត្រួតពិនិត្យផែនការការអនុវត្តតួនាទី ភារកិច្ច និងធ្វើកំណែទម្រង់ កងរាជអាវុធហត្ថប្រចាំខែមីនា ទិសដៅបន្តខែមេសា ឆ្នាំ២០២៤, បូកសរុបសភាពការណ៍ការអនុវត្តតួនាទីភារកិច្ច និងធ្វើកំណែទម្រង់ កងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០២៤ និងផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ តម្រាយផ្លូវ និងសម្រួលចរាចរណ៍ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ថ្ងែទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០២៤ ។
សមាសភាពចូលរួមលោក លោកស្រី មេបញ្ជាការរង នាយ-នាយសេធិការរង ប្រធានមន្ទីរ នាយការិយាល័យ ប្រធានអង្គភាពទាំង៣ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងមេបញ្ជាការកងអនុសេនាធំចល័ត។