បាត់ដំបង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទទទួលស្វាគមន៍ លោក Sr.Col. Kornwaranon Glunpromsuwan ប្រធានអនុព័ន្ធប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងប្រតិភូចំនួន១៣ប្រទេស រួមមានប្រទេសថៃ កូរ៉េ មីយ៉ាន់ម៉ា ជប៉ុនម៉ាឡេស៊ី អូស្រ្តាលី ឥណ្ឌូនេស៊ី វៀតណាម រុស្ស៉ី សហរដ្ធអាមេរិក ឡាវ ចិន និងប្រទេសហ្វីលីពីនអញ្ជើញមកទស្សនកិច្ច អំពីរចនាសម្ពន្ធចាត់តាំង ការអនុវត្ដតួនាទី ភារកិច្ច របស់បញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្ដបាត់ដំបង ដើម្បីបង្កើនចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ រវាងប្រតិភូអនុព័ន្ធយោធាប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយ កងរាជអាវុធហត្ថខេត្តបាត់ដំបង កាន់តែជិតស្និតបន្ថែមទៀត។