You are currently viewing អាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបើកចែកដល់មន្ត្រីអាវុធហត្ថខេត្តកែប

អាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបើកចែកដល់មន្ត្រីអាវុធហត្ថខេត្តកែប

កែប៖ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទី តំណាងលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានអញ្ជើញដឹកនាំប្រជុំជួរផ្សព្វផ្សាយណែនាំការងារផ្សេងៗមួយចំនួនដែលត្រូវអនុវត្តបន្តនាពេលខាងមុខ។ ក្នុងឱកាសនោះផងដែរ លោក វរសេនីយ៍ឯក មេបញ្ជាការស្តីទីក៏បានបើកចែកអាវរងារ ជូនដល់នាយ នាយរងអាវុធហត្ថខេត្តកែបទាំងអស់សម្រាប់យកទៅប្រើប្រាស់ក្នុងរដូវរងារនាពេលខាងមុខ ។ អាវរងាទាំងអស់នេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។