កណ្តាល៖ ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើពិធីបើកវគ្គបំប៉នជំនាញការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ប្រចាំឆមាសទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការវរអន្តរាគមន៍ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង ១៣ គ្រូឧទ្ទេសនាម និងសិក្ខាកាម (ចូលរួមចំនួន៨៥នាក់)។ ក្នុងឱកាសនោះលោក មេបញ្ជាការ ក៏បានណែនាំផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមទាំងអស់ពេលរៀនសូត្រត្រូវយកចិត្តទុកដាក់ស្តាប់ក្រេបជញ្ជក់យកចំណេះដឹងដែលបានសិក្សារៀនសូត្រ ពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រនោះ ទៅអនុវត្តក្នុងការបំពេញតួនាទី ភារកិច្ច ឲ្យចំទិសដៅ ត្រូវគោរពបទបញ្ជា វិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ជៀសវៀងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្ដីថ្លៃថ្នូរ របស់កងរាជអាវុធហត្ថ។
ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែក្រើនរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមឲ្យអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតនូវរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ដែលនាំមកនូវសន្តិភាព ទោះឋិតនៅក្នុងតម្លៃណាកដោយ ដើម្បីស្ថិរភាព សន្តិសុខ សន្តិភាព និងការអភិវឌ្ឍន៍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុត របស់ប្រជាពលរដ្ឋគ្រប់ៗរូប។