ពោធិ៍សាត់៖ ព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយពង្រឹងផែននគរបាលយុត្តិធម៌ ជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើស ដល់នាយ នាយរងអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីលោក ស្នងការ ស្នងការរង នាយការិយាល័យ និងលោក មេបញ្ជាការ មេបញ្ជាការង នាយ នាយរងអាវុធហត្ថខេត្តពោធិ៍សាត់ជាច្រើនរូបផងដែរ។