You are currently viewing លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

បាត់ដំបង៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការស្ដីទី តំណាងលោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញចុះសាកសួរសុខទុក្ខ លោកនាយចំណង់ ឈុំ សុភុត ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលកំពុងសម្រាកព្យាបាលជំងឺលើសឈាម និងទឹកនោមផ្អែមនៅគេហដ្ឋានស្ថិតនៅភូមិកាប់គោថ្មី សង្កាត់អូចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាឱកាសអញ្ជើញសួរសុខទុក្ខនេះដែរ លោកវរសេនីយ៍ បាននាំយកថវិកាចំនួន ៣,៥០០,០០០រៀល(បីលានហាសិបមម៉ឺនរៀល) ទឹកដោះគោឆៅចំនួន០១យួរ និងទឹកដោះគោឆៅជំនួយបេះដូងចំនួនកន្លះកេស ដើម្បីជួយដោះស្រាយក្នុងការព្យាបាលជំងឺ ជាមួយគ្នានេះដែរ លោកបានណែនាំឲ្យប្រឹងប្រែងការព្យាបាល លេបថ្នាំឲ្យទៀងទាត់ ជាពិសេសព្យាយាមហាត់ប្រាណជាប្រចាំផងដែរ ។