បាត់ដំបង៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក អ៊ឹម ដារ៉ា មេបញ្ជាការស្ដីទី តំណាងលោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង បានអញ្ជើញសាកសួរសុខទុក្ខ លោកវរសេនីយ៍ត្រី សេង តារា នាយការិយាល័យផែនការហ្វឹកហ្វឺន មន្ទីរផែនការប្រតិបត្ដិការ និងហ្វឹកហ្វឺន ដែលកំពុងសម្រាកព្យាបាលជំងឺលើសសឈាម ទឹកនោមផ្អែម ត្បៀតសរសៃឈាមបេះដូង នៅមន្ទីរពេទ្យយោធភូមិភាគ៥ (ពេទ្យព២) ស្ថិតនៅភូមិដំណាក់ហ្លួង សង្កាត់វត្ដគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាឱកាសអញ្ជើញសួរសុខទុក្ខនេះដែរ លោកមេបញ្ជាការស្ដទី បាននាំយកថវិកាចំនួន ៣,៥០០,០០០រៀល(បីលាន ហាសិបមម៉ឺនរៀល) ទឹកដោះគោឆៅចំនួន០១យួរ និងទឹកដោះគោឆៅជំនួយបេះដូងចំនួនកន្លះកេស ដើម្បីជួយដោះស្រាយក្នុងការព្យាបាលជំងឺ ជាមួយគ្នានេះដែរ និងបានណែនាំឲ្យប្រឹងប្រែងការព្យាបាល លេបថ្នាំឲ្យទៀងទាត់ ជាពិសេសព្យាយាមហាត់ប្រាណជាប្រចាំផងដែរ ។