ពោធិ៍សាត់៖ ព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ លឹម វុទ្ធី ប្រធានមន្ទីរកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ទោ យ៉ែម ចាន់អេន នាយរងការិយាល័យផែនការជ្រើសរើស និងបណ្ដុះបណ្ដាល មន្ទីរកសាងកម្លាំង ដែលកំពុងសម្រាកព្យាបាលជំងឺខ្នែងពោះវៀននៅផ្ទះស្ថិតក្នុងភូមិស្វាយសរ ឃុំស្នារអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងនាំយកសម្ភារៈមួយចំនួនរួមមានអង្ករចំនួន១ការ៉ុង (២២គីឡូក្រាម), ទឹកផ្លែឈើចំនួន១កេស, ទឹកបរិសុទ្ធចំនួន១កេស ទឹកដោះគោឆៅចនួន២យួរ និងថវិកាចំនួន៥០០,០០០រៀល (ហាសិបម៉ឺនរៀល) ។