ឧត្តរមានជ័យ៖ ក្រោមការដឹកនាំ និងយកចិត្ដទុក្ខដាក់ពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅម៉ោង ៨:៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានចាត់តាំងលោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង ដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរង ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុងភូមិឈូក សង្កាត់-ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ព្រមទាំងនាំយកផ្លែឈើមួយកន្ត្រក និងថវិកាអង្គភាពចំនួន ៨០០,០០០រៀល ដើម្បីជួយសំរួលក្នុងការព្យាបាលជំងឺ។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ មេបញ្ជាការផងដែរ។