You are currently viewing ឧត្ដមសេនីយ៍ត្រី សេង មហា នាំយកទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំ

ឧត្ដមសេនីយ៍ត្រី សេង មហា នាំយកទៀនព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំ

តាកែវ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បាននាំយកទៀនព្រះវស្សា និងបច្ច័យព្រមទាំង គ្រឿងឧបភោគបរិភោគមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តភ្នំ (ហៅវត្តជីតាពេជ្រ) ស្ថិតនៅឃុំកំពែង ស្រុកគីរីវង់ ខេត្តតាកែវ ដោយទេយ្យទានទាំងនោះរួមមានទៀន០១គូរ, អង្ករ០៣បាវ, ទឹកត្រី០៣កេស, ទឹកស៊ីអ៊ីវ០៣កេស, ត្រីខ០១កេសធំ, ទឹកដោះគោ០១កេសធំ, មីម៉ាម៉ា០១កេសធំ , ទឹកក្រូច០៥កេស, ទឹកបរិសុទ្ធ០៥កេស និងបច្ច័យ ១,១០០,០០០ រៀល(មួយលានដប់ម៉ឺនរៀល)។