កំពង់ធំ ៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោកវរៈសេនីយ៍ត្រី ស្រី សំណាង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក
បាននាំយកអំណោយទៅចូលរួមរំលែកទុក្ខដល់គ្រួសារ លោកមួន សារ៉េន ជាមន្ត្រីកងរាជអាវុធហត្ថ ដែលស្ថិតនៅក្រោមឱវាត ដែលកំពុងមានទុក្ខ ដោយឪពុកក្មេក បានទទួលមរណៈភាព នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលអំណោយទាំងនោះរួមមាន: អង្ករចំនួន០១បេ និងថវិកា ចំនួន១៥ម៉ឺនរៀល។
(អត្ថបទ ម៉ាន់ ដាវីត)