You are currently viewing ឧត្តមសេនីយ៍ឯក វង្ស ពិសេន ជួបសំណះ​សំណាល​ជាមួយ​សិក្ខាកាម​ចំនួន២០នាក់​ដែល​ត្រៀមទៅរៀនសូត្រនៅប្រទេសវៀតណាម

ឧត្តមសេនីយ៍ឯក វង្ស ពិសេន ជួបសំណះ​សំណាល​ជាមួយ​សិក្ខាកាម​ចំនួន២០នាក់​ដែល​ត្រៀមទៅរៀនសូត្រនៅប្រទេសវៀតណាម

អហផទ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួប​សំណះសំណាល​ជាមួយ​សិក្ខាកាម​នៃកងរាជអាវុធហត្ថ​ចំនួន​២០នាក់ ដែលត្រៀមចេញទៅរៀនសូត្រនៅប្រទេសវៀតណាម។ សិក្ខាកាមនឹងចាកចេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ រៀនអំពីជំនាញ​ការពារ​សន្តិសុខ​ផ្ទៃក្នុង រយៈពេល៣ខែ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់​ឱ្យ​គោរពវិន័យ រក្សាសីលធម៌ សេចក្តីថ្លៃថ្នូរ ខិតខំរៀនសូត្រ ត្រូវចេះដេញដោលសួរគ្នាទៅវិញទៅមកនូវខ្លឹមសារដែលលោកគ្រូដាក់ឱ្យ ចេះសាមគ្គី​គ្នា ហាមមិនឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន និងត្រូវធ្វើយ៉ាងណាឱ្យភាគីវៀតណាមកោតសរសើរដល់កងរាជអាវុធហត្ថ។ ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង បានឧបត្ថម្ភថវិកាដល់សិក្ខាកាមចំនួន២០នាក់ក្នុងម្នាក់ៗទទួលបាន ១០០ដុល្លារ។

IMG_0314

IMG_0311