You are currently viewing អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សាងសង់បានប្រមាណជាង ៨០ភាគរយហើយ

អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សាងសង់បានប្រមាណជាង ៨០ភាគរយហើយ

អនុវត្តគោលការណ៍ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្រោមដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កម្លាំងអាវុធហត្ថខេត្តបានចូលរួមចំណែកអនុវត្តបទបញ្ជាក្នុងការបង្ការ ទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅកន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានភាពរឹងមាំ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់នូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។

ជាក់ស្តែងអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំដែលបានបើកការដ្ឋានដំណើរការសាងសង់កាលពីពេលកន្លងទៅ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មកទាល់នឹងពេលនេះដំណើការសាងសង់បានសម្រេចប្រមាណជាង ៨០% ហើយ!