You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់

ឧត្តមសេនីយ៍ត្រី នុត នន្ទ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់

ស្វាយរៀង៖ កាលពីរសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ សមាសភាពចូលរួមមាន  លោក លោកស្រី មេបញ្ជាការរង នាយ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យចំណុះមន្ទីរ  នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច ប្រធានអង្គភាពជំនាញ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ ។